អាហារូបករណ៍
២០២៦-២០២៧
អាហារូបករណ៍មូលនិធិហាប់ស្វែល
ឆ្នាំសិក្សា ២០២៦-២០២៧
មូលនិធិហាប់ស្វែលសូមប្រកាសជូនដំណឹងដល់សិស្សនារីកំពុងសិក្សាថ្នាក់ទី១២នៅវិទ្យាល័យតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តម នៅសាកលវិទ្យាល័យណាមួយក្នុងរាជធានីភ្នំពេញហើយដែលយល់ថាខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលមានចែងនៅក្នុងសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសិស្សនារីសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៦-២០២៧ នេះ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់ ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់និស្សិតនារីសាកលវិទ្យាល័យនៃមូលនិធិហាប់ស្វែល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សូមបញ្ជាក់ថា ពាក្យស្នើសុំដែលគោរពទៅតាមលក្ខខណ្ឌនៃការជ្រើសរើស នឹងត្រូវបានដាក់ចូលក្នុង បញ្ជី សម្រាំង ហើយក្រុមការងាររបស់មូលនិធិ ហាប់ស្វែលនឹងធ្វើការទាក់ទៅកាន់បេក្ខនារីដោយផ្ទាល់ដើម្បីកំណត់កាលបរិចេ្ឆទប្រឡង និងសម្ភាសផ្ទាល់មាត់តាមរយៈប្រព័ន្ធអន ឡាញ។
លក្ខខណ្ឌក្នុងការជ្រើសរើស
ជាសិស្សពូកែ ទទួលបានពិន្ទុល្អក្នុង ថា្នក់ និងក្នុងការប្រឡងមធ្យម សិក្សាទុតិយភូមិ
ជាសិស្សសកម្មក្នុងការចូលរួមនិងយល់ដឹងពីកិច្ចការសង្គម
ជាសិស្សមានសមត្ថភាពភាសាអង់ គ្លេស
ជាសិស្សដែលមានទស្សនវិស័យសម្រាប់អនាគតរបស់ខ្លួន និងប្រទេសជាតិ។
ដំណើរការនៃការជ្រើសរើស
ការប្រឡងវិញ្ញាសាសរសេរ និង សម្ភាស នឹងចាប់ផ្តើមធ្វើឡើងក្នុងខែ មិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ។
បន្ទាប់ពីបញ្ចប់ការប្រឡងនិងសម្ភាស យើងនឹងប្រកាសផ្សាយឈ្មោះបេក្ខនារីដែលជាប់ជុំទី១នៅលើទំព័រហ្វេសុប៊ុក របស់ហាប់ស្វែល។
សេចក្តីសម្រេចជាស្ថាពរនៃការជ្រើស រើសបេក្ខនារី នឹងធ្វើឡើងក្រោយពី បានទទួលលទ្ធផលនៃការប្រឡង មធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឆ្នាំ ២០២៦ របស់បេក្ខនារី។

